ឌីស្កូក្លឹប

ជាឋានសួគ៍នៃការកម្សាន្តដែលមានការរៀបចំតុបតែលម្អរយ៉ាងប្រណីតរំលេចដោយភ្លើងពណ៌ចម្រុះ ជាទីឋានដែលផ្តល់នៅភាពសប្បាយរីកក្នុងការជូបជុំមិត្តភក្តិ ក្រុមគ្រួសារ និងមនុស្សជាទីស្រលាញ់ពេញមួយរាត្រីជាមួយឌីចេល្បីៗក្នុងការលេងចង្វាក់ភ្លេងញាក់កន្ត្រាក់អារម្មណ៍ និងទទួលទានស្រាម៉ាក់ល្បីៗជាច្រើនមុខតាមតម្រូវការ។



ខារ៉ាអូខេ

ត្រូវបានរៀបចំឡើងប្រកបដោយភាពទាក់ទាញ មានបំពាក់ដោយគ្រឿងបរិក្ខាទំនើបៗ ប្រើប្រព័ន្ធសំលេងលឺច្បាស់ពិរោះរណ្តំបែប Surround Sound, ឧបករណ៍ចាក់តន្ត្រីទំនើបទាន់សម័យ មានបទចម្រៀងរាប់ពាន់បទទាំងបទខ្មែរ និងបរទេស។បន្ទប់មានការរៀបចំយ៉ាងប្រណីតជាមួយសាឡុងអង្គុយវែងខ្លីទាន់ល្មឿយផ្តល់នូវទំនុកចិត្ត និងសុខសុវត្ថិភាពខ្ពស់។ បន្ទប់ខារ៉ាអូខេយើងខ្ញុំគឺជាឋានសួគ៍នៃការកម្សាន្តដែលផ្តល់នូវភាពសប្បាយរីករាយបំបាត់នូវភាពនឿយណាយរំសាយអស់ទុកកង្វល់របស់លោកអ្នក។



បន្ទប់ម៉ាស្សា

សណ្ឋាគារ និងកាស៊ីណូ ឡឺម៉ាកាវយើងខ្ញុំមានកន្លែងសម្រាប់ម៉ាស្សាដែលមាននារីបម្រើការស្រស់ស្អាតមានភាពរុសរាយរាក់ទាក់ និងពោរពេញទៅជំនាញ។ កន្ថែងម៉ាស្សាយើងខ្ញុំមានផ្តល់ជូនជម្រើសម៉ាស្សាជាច្រើនតាមតម្រូវការមានដូចជា ម៉ាស្សាបាតជើងតាមបែបបុរាណខ្មែរ, ម៉ាស្សាដោយប្រើប្រេងក្រអូប និងម៉ាស្សាដោយការចាប់សរសៃតាមសាច់ដុំសន្លាក់លើខ្លួនប្រាណដែលនឹងធ្វើឲ្យលោកអ្នកបានធូរស្បឿយពីភាពតានតឹងឈឺស្ពឹករោយលើខ្លួនប្រាណផ្តល់មកវិញនូវភាពស្រស់ស្រាយក្នុងអារម្មណ៍។



ក្លឹបហាត់ប្រាណ

ក្នុងសណ្ឋាគារ និងការស៊ីណូយើងខ្ញុំក៏មានក្លឹបសម្រាប់ហាត់ប្រាណដែលបានបំពាក់នូវឧបករណ៍ហាត់ប្រាណទំនើបៗទាន់សម័យសម្រាប់លោកអ្នកជ្រើសរើសបានតាមតម្រូវការ។



ស៊ូណា

ភាពនឿយហត់ក្នុងកិច្ចការងារពេញមួយថ្ងៃបណ្តាឲ្យរាងកាយរបស់យើងមានភាពនឿយហត់ ស្ពឹកស្រពន់ដូច្នេះលោកអ្នកអាចមកទទួលយកការសម្រាកលំហែក្នុងបន្ទប់ស៊ូណាដែលមានរៀបចំយ៉ាងពិសេសសម្រាប់លោកអ្នក។



ស្ប៉ា

ក្នុងបន្ទប់ស្ប៉ាដែលបានរៀបចំទុកជាស្រេចតាមអ្វីដែលលោកអ្នកចង់បានផ្តល់នូវសប្បាយរីករាយក្នុងការជជែកកម្សាន្តជាមួយក្រុមគ្រួសារ មិត្តភក្តិមនុស្សជាទីស្រលាញ់ និងការពិភាក្សាការងារជំនូញជួញដូរជាមួយដៃគូលោកអ្នកបានគ្រប់ពេលគ្រប់វេលា។