សូមស្វាគមន៍ការមកកាន់សណ្ឋាគារ និងកាស៊ីណូ ឡឺម៉ាកាវសណ្ឋាគារ និងកាស៊ីណូ ឡឺម៉ាកាវយើងខ្ញុំបានបើកដំណើរការតាំងពីថ្ងៃទី 01 ខែ មិនា ឆ្នាំ 2000 មកម្ល៉េះដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ 01 ក្នុងក្រុងបាវិត ខេត្ត ស្វាយរៀង ជាប់ព្រំប្រទល់ប្រទេសកម្ពុជា-វៀតណាម។


សណ្ឋាគារ និងកាស៊ីណូ ឡឺម៉ាកាវទទួលបានអាជ្ញាប័ណ្ឌស្របច្បាប់ពីរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាលើផ្នែកសណ្ឋាគារ និងសេវាកម្មល្បែងកម្សាន្ត។


សណ្ឋាគារ និងកាស៊ីណូ ឡឺម៉ាកាវយើងខ្ញុំបានយកចិត្តទុកដាក់ខ្ពស់បំផុតលើសេវាកម្មល្បែងកម្សាន្តដែលធ្វើឲ្យលោកអ្នកទទួលបានភាពកក់ក្តៅ និងភាពស្និតស្នាលបំផុតជាមួយបុគ្គលិកបម្រើការផ្នែកល្បែងកម្សាន្តដែលបានឆ្លងកាត់ការបណ្តុះបណ្តាលត្រឹមត្រូវ ហើយលោកអ្នកនឹងទទួលបានភាពសប្បាយរីករាយតាមរយះការលេងជាមួយសន្លឹកបៀរពិតៗតែម្តង។


កាស៊ីណូយើងខ្ញុំមានផ្តល់ជូនលើសេវាកម្មល្បែងកម្សាន្តដែលកំពុងពេញនិយមបំផុតរួមមានដូចជា Baccarat, Blackjack, Roulette, Fan Tan, An Do, Dragon Tiger, 3 Cards Poker, 5 Cards Poker, Asian Poker, Black Jack, BaiBuu, Slot Machines រួមនឹងល្បែងកម្សាន្តជាច្រើនមុខទៀត។


សណ្ឋាគារ និងកាស៊ីណូយើងខ្ញុំផ្តល់ជូននូវភាពកក់ក្តៅ ភាពជឿជាក់ និងសុវត្ថិភាពខ្ពស់បំផុតដល់លោកអ្នកគ្រប់ពេលគ្រប់វេលា។ សណ្ឋាគារ និងកាស៊ីណូឡឺម៉ាកាវយើងខ្ញុំមានបុគ្គលិកបម្រើការដែលប្រកបដោយវិជ្ជាជីវះខ្ពស់ មានភាពរូសរាយរាកទាក់រងចាំទទួលស្វាគមន៍លោកអ្នកយ៉ាងកក់ក្តៅបំផុត។ នៅក្នុងសណ្ឋាគារ និងកាស៊ីណូយើងខ្ញុំមានបម្រើជូននូវសេវាកម្មកម្សាន្តគ្រប់ប្រភេទបំពេញបានតាមតម្រូវការដែលមានដូចជា បន្ទប់សំរាកដែលបានបំពាក់ដោយគ្រឿងបរិក្ខាទំនើបៗ, បន្ទប់ខារ៉ាអូខេ, ក្លឹបឌីស្កូ, កន្លែងម៉ាហ្សា, ស្ប៉ា, ស៊ូណា, អាងហែលទឹក, ក្លឹមហាត់ប្រាណបំពាក់ដោយឧបករណ៍ហាត់ប្រាណទំនើបៗនិងភោជនីយដ្ឋានដែលមានចុងភៅចំណានៗរងចាំចម្អិនជូនលោកអ្នកពិសាដ៏មានឱជារស។ ទ្រង់ឯកឧត្តម អស់លោក លោកស្រី អ្នកនាងកញ្ញា ដែលបានមកស្នាក់នៅកម្សាន្តក្នុងសណ្ឋាគារយើងខ្ញុំនឹងទទួលបានភាពជឿជាក់ ភាពកក់ក្តៅ ទំនុកចិត្តខ្ពស់ និងភាពសប្បាយរីករាយគ្រប់ពេល។


ជាចុងក្រោយសណ្ឋាគារ និងកាស៊ីណូឡឺម៉ាកាវយើងខ្ញុំសូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះវត្តមានទ្រង់ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី អ្នកនាង កញ្ញាដែលបានសំរាកលំហែកាយ និងទទួលយកសេវាកម្មកម្សាន្តទាំងឡាយអំពីយើងខ្ញុំ។ យើងខ្ញុំសូមស្វាគមន៍ជានិច្ចរាល់ពាក្យរិះគន់ទាំងឡាយចំពោះភាពខ្វះចន្លោះដោយប្រកាណាមួយដើម្បីយើងខ្ញុំយកមកស្ថាបនាឲ្យកាន់តែប្រសើរឡើងបន្ថែមទៀត។  រាល់សំនើរទាំងឡាយរបស់លោអ្នកសូមផ្ញើសារតាមរយះអ៊ីម៉ែល: ……………………

សូមអរគុណ..!